Saturday, February 6, 2016

បុរសទី ៥ ដែលបានជាន់លើឋានព្រះច័ន្ទ បានលាចាកលោកនេះហើយ សំដីចុងក្រោយរបស់លោក នឹងធ្វើអោយអ្នកភ្ញាក់ផ្អើលមិនខាន

កាលពីមុននេះបន្តិច មានសេចក្តីរាយការណ៏មកថា អវកាសយានិកជនជាតិអាមេរិក លោក Edgar Mitchell ដែលជាបុរសទី ៥ ដែលបានជាន់លើភពព្រះច័ន្ទបានលាចាកលោកយើងនេះហើយនៅអាយុ ៨៥ ឆ្នាំ។ ក្រុមគ្រួសាររបស់លោកបានអោយដឹងថា លោកបានស្លាប់ ថ្ងៃព្រហស្បតិ៍ នៅ សាលាសំណាក់សម្រាប់មនុស្សចាស់មួយកន្លែងដែលមានទីតាំងស្ថិតនៅ ឆ្នេរខ្សាច់  Palm  ភាគខាងលិចននៃរដ្ឋផ្លរីដា។
2016-02-06_081158
លោកគឺជាមនុស្សម្នាក់ដែលបានធ្វើដំណើរទៅភពព្រះច័ន្ទនៅក្នុងអំឡុងឆ្នាំ ១៩៧១ ដោយអាប៉ូឡូទី ១៤ ដែលលោកបានចំណាយពេលជាំង ៩​ម៉ោងនៅទីនោះ។ ហើយសំដីចុងក្រោយរបស់លោកបាននិយាយថា លោកពិតជាសប្បាយរីករាយណាស់ដែលបានធ្វើដំណើរទៅភពព្រះច័ន្ទ ហើយលោកបានឧទ្ទិស ជីវិតរបស់លោក ទៅជាមួយនឹងការសិក្សាស្រាវជ្រាវ ពីអាថ៌កំបាំងដែលមិនអាចបកស្រាយបានមួយនោះ ។ លោកក៏បានបន្តទៀតផងដែរថា លោកជឿថា នៅលើលោកនេះគឺពិតជាមានមនុស្សក្រៅភពមែន ហើយលោកក៏ជឿថា មនុស្សក្រៅភពទាំងនោះធ្លាប់ធ្វើដំណើរមកកាន់ភពផែនដីទៀតផង៕
លោក Edgar Mitchell នៅខាងឆ្វេង
លោក Edgar Mitchell នៅខាងឆ្វេង
នេះគឺជាការបាត់បង់ធនធានដ៏ធំធេងសម្រាប់ មនុស្សជាតិទាំងមូល ដែលលោកលែងបានស្រាវជ្រាវ ពីអាវកាសនិងជួយពិភពលោកតទៅទៀតហើយ៕
ប្រែសម្រួលពី៖ BBC  Recent Post by  Sophoany Ly

No comments:

Post a Comment