ព៌តមានប្រចាំថ្ងៃ សំខាន់ៗ....ប្រចាំក្នុងស្រុក និងក្រៅស្រុក ហើយនិងតាមតំបន់ផ្សេងៗ.....
Friday, December 11, 2015
ឥទ្ធិពលនៃបណ្តាញសង្គម Facebook និងចំនួនអ្នក Like ច្រើនជាងគេបំផុតនៅ កម្ពុជា
ភ្នំពេញៈ អង្គការមូលនិធីអាស៊ី (The Asia Foundation) កំពុងតែធ្វើការអង្កេតប្រចាំខែមួយទៅលើបណ្តាញសង្គម Facebook ខ្មែរចំនួន ២០ ដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។
អង្គការនេះ ប្រទះឃើញទំព័រ Facebook របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលមានចំនួន Like ១.៦៧ លាន ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមទំព័រ Facebook ដែលមានអ្នក Like ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយចាញ់ទំព័រ Facebook របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ដែលមានចំនួន Like រហូតដល់ទៅ ២.២ លានតែមួយគត់ គិតត្រឹមខែ កញ្ញា។
ទំព័រ Facebook របស់គេហទំព័រ Post khmer របស់កាសែត ភ្នំពេញ បុស្តិ៍ ឈរនៅលេខ ៣ ខណៈទំព័ររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរនៅលេខ ៤ ដោយមានចំនួនអ្នកចុច Like តិចជាងដៃគូប្រកួតប្រជែងរបស់លោករហូតដល់ទៅ ៣៧ ភាគរយ។
លោក Silas Everett តំណាងមូលធិនិអាស៊ី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងព្យាយាមធ្វើឲ្យគម្លាតនេះកាន់តែតូចទៅៗ។
លោកថ្លែងថា៖« ក្នុងនិន្នាការបច្ចុប្បន្ននេះ លោក ហ៊ុន សែន នឹងអាចបង្កើនចំនួន Like នៅលើទំព័រ Facebook របស់លើកឲ្យបានច្រើនជាងទំព័ររបស់លោក សម រង្ស៊ី នៅឆ្នាំ ២០១៧»។
ទោះជាយ៉ាងណា យោងតាមគេហទំព័រ Socialbaker.com បានដឹងថា គិតត្រឹមថ្ងៃ ១០ ធ្នូ ទិវាសិទ្ធិមនុស្សនេះទំព័រ Facebook របស់ VOA ឈរនៅលេខ ១, តារាចម្រៀងពេញនិយម មាស សុខសោភា លេខ ២, លោក សម រង្ស៊ី លេខ ៣, ទំព័ររបស់វិទ្យុអាស៊ីសេរី លេខ ៤ និងទំព័រ Facebook Post Khmer របស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ឈរនៅលេខ ៥ ខណៈទំព័រ Facebook របស់លោក ហ៊ុន សែន ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៧ ជាមួយនឹងអ្នកគាំទ្រជាង ១.៥ លានអ្នក។
ឥទ្ធិពលនៃបណ្តាញសង្គម Facebook
របាយការណ៍របស់អង្គការមូលនិធីអាស៊ី ដែលផ្តោតសំខាន់ទៅលើគំនិតទស្សនៈរបស់ប្រជាជនកម្ពុជា និងការកើនឡើងនៃឥទ្ធិពលរបស់មនុស្សថ្នាក់ទាប និងកណ្តាល ក៏បានរកឃើញថា អំពើឧក្រិដ្ឋកម្ម ជម្លោះព្រំដែន និងគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាប្រធានបទដែលទទួលបានការព្រួយបារម្ភជាងគេនៅក្នុងប្រទេសកម្ពុជា។
អ្នកដែលមានការព្រួយបារម្ភចំពោះវាភាគច្រើន គឺជាក្រុមយុវវ័យដែលមិនធ្លាប់ឆ្លងកាត់សង្រ្គាម ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដើម្បីធ្វើទំនាក់ទំនង និងមាននិន្នាការប្រឆាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ជាង ៦៥ ភាគរយនៃ ប្រជាជនកម្ពុជាសរុប មានអាយុតិចជាង ៣០ ឆ្នាំ គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះនៃចំនួនកៅអីរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន។
លោក Sila Everett ប្រាប់សារព័ត៌មានក្រៅស្រុកមួយឈ្មោះ The Diplomat ថា៖ «ការធ្លាក់ចុះនេះតំណាងឲ្យការកើនឡើងនៃ ការចូលរួមរបស់ប្រជាជន ដែលធ្លាប់ត្រូវបានគេមើលរំលងជាយូរណាស់មកហើយ។
លោកថ្លែងថា៖ «សម្រាប់អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាឱកាសមួយដែលជួយឲ្យពួកគេបានយល់ពីអ្វីដែលប្រជាជនភាគច្រើននិយមចាប់អារម្មណ៍។ ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងតែបានក្លាយទៅជាវេទិការបស់ប្រជាជនកម្ពុជាសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗនានាដែលមានឥទ្ធិពលមកលើពួកគេ។
លោក Everett បន្ថែមថា៖ «ក្រុមមនុស្សថ្នាក់កណ្តាល គឺជាក្រុមភាគច្រើនដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាមធ្យោបាយក្នុងការបញ្ចេញសម្លេងរបស់ខ្លួនឲ្យសាធារណជនបានដឹងលឺ»។
ទោះជាយ៉ាងនេះក្តី អ្នកស្រី ClothildeLe Coz អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់របស់ក្រុមអ្នកកាសែតគ្មានព្រំដែន (RSF) បានឲ្យដឹងដែរថា ចំនួនអ្នកប្រើប្រាស់ អ៊ីនធើណេត មានការកើនឡើងយ៉ាងលឿន ហើយវានឹងក្លាយជាប្រភពព័ត៌មានចម្បងមួយដូចទូរទស្សន៍ដែលក្នុងរយៈពេលប្រមាណ កន្លះឆ្នាំទៀត។
អ្នកស្រី ត្រូវបានដកស្រង់សម្តី ក្នុងទស្សនាវដ្តី The Diplomat ដែរថា៖ «ប្រជាជនកាន់តែហ៊ានទៅៗក្នុងការបញ្ចេញមតិយោបល់។ អ៊ីនធើណេត កំពុងតែធ្វើការផ្លាស់ប្តូរទស្សនៈរបស់ប្រជាជនកម្ពុជាចំពោះខ្លួនឯង និងពិភពលោក ហើយបង្ខំអ្នកកាន់អំណាចឲ្យផ្លាស់ប្តូរការគ្រប់គ្រងផងដែរ»។
ចូលរួមការប្រគំតន្ត្រីស្នាដៃនិពន្ធថ្មី នៅសាលាតិចណូចុងខែធ្នូនេះ
ជាមួយគោលបំណងចម្បងជំរុញលើកស្ទួយ និងផ្ដល់ឱកាសដល់យុវវ័យខ្មែរជំនាន់ក្រោយឲ្យចេះបង្កើតស្នាដៃនិពន្ធបទចម្រៀងទំនុកភ្លេងដោយខ្លួនឯង និងចូលរួមលុបបំបាត់ការចម្លងពីបរទេសនោះ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំលើកដំបូងឈ្មោះថា The Mic Original Song Concert រៀបចំដោយ Anussa Event Planner នឹងបង្ហាញខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៥ ខាងមុខនេះ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្ដិនៃក្រុមហ៊ុន Anussa Event Planner បានថ្លែងឲ្យដឹងក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា៖ «The Mic Original Song Concert ធ្វើឡើងដើម្បីផ្ដល់ឱកាស និងលើកស្ទួយឲ្យយុវជនខ្មែរ ដែលមានទេពកោសល្យ និងក្ដីស្រមៃខ្ពស់អាចចាប់ផ្ដើមកសាងនូវភាពផ្ទាល់ខ្លួនដើម្បីរកនូវភាពល្បីល្បាញ និងការគាំទ្រពីមហាជន»។

ការប្រគំតន្ត្រីនេះក៏មានតារាចម្រៀង និងតន្ត្រីករល្បីៗនៅប្រទេសកម្ពុជាចូលរួមផងដែរដូចជា តារាចម្រៀងលោក ហេង ពិទូ លោក ហ្សូណូ តន្ត្រីករ និងតារាចម្រៀង លោក សូ ស្រណោះ កញ្ញា នីកគី លោក កាន់ ពេជ្រ លោក សុខ រក្សា និងកញ្ញា ពេជ្រ ចិន្តា។
នាឱកាសប្រគំតន្ត្រីនោះផងដែរ អ្នកចូលរួមក៏នឹងបានទស្សនាការបញ្ចេញទេពកោសល្យសិល្បៈរបស់បេក្ខជនបេក្ខនារីដែលឆ្លងកាត់ការសម្រិតសម្រាំងចំនួន ១៥ រូប ដែលសុទ្ធសឹងតែបាននិពន្ធបទចម្រៀង និងបទភ្លេងដោយខ្លួនឯង។
លោក សេង ពិសិដ្ឋ ក៏បាន បន្តដែរថា៖ «ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំនេះ នឹងបើកឱកាសឲ្យអ្នកនិពន្ធ និងម្ចាស់បទចម្រៀង Original ខ្មែរទាំងអស់ ចូលរួមប្រកួតបង្ហាញស្នាដៃចម្រៀងរបស់ខ្លួន ដើម្បីទទួលបាននូវប្រាក់រង្វាន់ និងអាចឈានជើងចូលវិស័យសិល្បៈចម្រៀងប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយសសម្រាប់ខ្លួនឯង»។
ចំពោះម្ចាស់ជយលាភីនៃការប្រកួតស្នាដៃនិពន្ធចម្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ សម្រាប់ចំណាត់ថ្នាក់លេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១០០០ ដុល្លារ លេខ ២ ចំនួន ៧៥០ ដុល្លារ និងលេខ ៣ ចំនួន ៥០០ ដុល្លារ។
ប្រេងឆៅធ្លាក់ថ្លៃមកត្រឹម $៣៧ ខណៈនាយករដ្ឋមន្ត្រីមិនទាន់ជួបស្ថានីយប្រេង
តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះជិតដល់តម្លៃទាបបំផុតក្នុងរយៈពេលជិត៧ឆ្នាំកាលពីថ្ងៃអង្គារ ខណៈការសន្យារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងជួបជាមួយក្រុមហ៊ុនលក់ប្រេងសាំងឯកជន ដើម្បីពិភាក្សារកដំណោះស្រាយពីបញ្ហាតម្លៃប្រេងសាំងនៅតែមិនទាន់លេចចេញជារូបរាងនៅឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP កាលពីម្សិលមិញ ប្រេងឆៅប្រភេទ WTI បានធ្លាក់ថ្លៃ ៥,៨ ភាគរយមកនៅត្រឹមតម្លៃ ៣៧,៦៥ ដុល្លារនៅទីក្រុងញូវយ៉ក និងប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ៥,៣ភាគរយមកនៅត្រឹមតម្លៃ ៤០,៧៣ ដុល្លារនៅទីក្រុងឡុងដ៍ ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៩ មក។
គួររំឭកផងដែរថា កាលពីខែតុលា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា លោកនឹងជួបជាមួយក្រុមហ៊ុនលក់ប្រេងរាយ ដើម្បីពិភាក្សាបន្ថែមពីបញ្ហាបង្កើតយន្តការកំណត់តម្លៃប្រេងដែលអាចប្រែប្រួលបានក្នុងការធានាឲ្យប្រាកដថា តម្លៃប្រេងនៅកម្ពុជាឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារពិភពលោក។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មក៏បានយល់ព្រមលើរូបមន្តសម្រាប់យន្តការកំណត់តម្លៃប្រេងសាំងរួចរាល់ហើយដែរ ហើយសំណើនេះក៏ត្រូវបានដាក់ជូនលោកនាយករដ្ឋមន្រ្ដី ដើម្បីពិចារណាបន្ថែមផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណឹងអំពីពេលវេលាជាក់លាក់ណាមួយដែលថា លោកនាយករដ្ឋមន្ត្រីនឹងកោះប្រជុំប្រតិបត្តិករស្ថានីយប្រេង ដើម្បីជជែកអំពីតម្លៃសាំងនៅឡើយទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកមិនទាន់ដឹងថា លោកនាយករដ្ឋមន្ត្រីនឹងលើកយករឿងនេះមកពិភាក្សានៅពេលណានៅឡើយទេ ប៉ុន្តែលោកបានប៉ាន់ស្មានថា លោកនាយករដ្ឋមន្ត្រីប្រហែលជាលើកយករឿងនេះមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រខាងមុខ។
ទាក់ទងនឹងបញ្ហាតម្លៃប្រេងសាំងរបស់កម្ពុជាដែលចុះមិនទាន់ស្ថានភាពប្រេងសាំងពិភពលោកនេះ លោក ស្រី ចន្ធី សេដ្ឋវិទូឯករាជ្យបានឲ្យដឹងថា គោលការណ៍ទីផ្សារសេរីមិនដំណើរការនៅលើទីផ្សារប្រេងរបស់ប្រទេសកម្ពុជានៅឡើយទេ ហើយខណៈដែលយុទ្ធសាស្រ្តទីផ្សារសេរីមិនដំណើរការ រដ្ឋាភិបាលគួរតែធ្វើអន្តរាគមន៍។
លោកបានមានប្រសាសន៍ថា៖ «តម្លៃប្រេងនៅស្រុកខ្មែរត្រូវតែឆ្លុះបញ្ចាំងទៅនឹងតម្លៃប្រេងពិភពលោក។ ដំណើរការនៅមានភាពយឺតយ៉ាវ ប្រហែលជាអ្នកនាំប្រេងចូលមានឥទ្ធិពលខ្លាំង»។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានបន្តថា៖ «ប្រទេសកម្ពុជាគួរតែបង្កើតបរិយាកាសដែលមានភាពចំហ ប្រកួតប្រជែង និងតម្លាភាពសម្រាប់អ្នកនាំប្រេងចូល ដើម្បីបម្រើដល់ទីផ្សាររបស់កម្ពុជា។ កម្ពុជាគួរតែមានច្បាប់ប្រឆាំងការធ្វើអាជីវកម្មផ្តាច់មុខ និងច្បាប់ដែលកំណត់ឲ្យអ្នកនាំចូលទាំងឡាយផ្សព្វផ្សាយពីរបាយការណ៍ហិរញ្ញវត្ថុពីតម្លៃនៃការនាំចូលប្រេងរបស់ខ្លួន»។
បើតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ភាពផ្តាច់មុខ ការស៊ុមគ្រលុំគ្នា និងពន្ធដែលមានតម្លៃខ្ពស់ គឺជាកត្តានាំឲ្យតម្លៃប្រេងមិនអាចចុះបាន។
លោកបន្ថែមថា ដើម្បីបន្ថយតម្លៃប្រេងបានទាល់តែមានការប្រកួតប្រជែងពិតប្រាកដមួយ។
លោកមានប្រសាសន៍ថា៖ «ចំពោះតម្លៃប្រេងសាំងមួយហេតុអ្វីចុះមិនបាន? សំខាន់ឲ្យមានការប្រណាំងប្រជែងស្មើភាពគ្នា។ កាត់បន្ថយប្រាក់ចំណេញ ហើយលក់ចេញឲ្យបានច្រើន»។
លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្តថា៖ «ទំនាស់ផលប្រយោជន៍រវាងអ្នកធ្វើសេចក្តីសម្រេចទាក់ទងនឹងការបញ្ចុះថ្លៃប្រេង និងម្ចាស់ក្រុមហ៊ុនប្រេងក៏ជាបញ្ហាមួយទាក់ទងនឹងបញ្ហានេះដែរ»។
តម្លៃប្រេងលក់រាយនៅតាមស្ថានីយប្រេងនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញមានតម្លៃចាប់ពី ៣ ៥០០ រៀលសម្រាប់ប្រេងសាំងធម្មតា ដល់ ៣ ៨៥០ រៀលសម្រាប់ប្រេងសាំងស៊ូពែរក្នុងមួយលីត្រ៕
Wednesday, December 9, 2015
មន្ទីរសុខាភិបាលខេត្តសៀមរាបបិទគ្លីនិកឯកជនរបស់ជនជាតិចិនមួយកន្លែងនៅស្រុកក្រឡាញ់
មន្ទីរសុខាភិបាលខេ
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយសមត្ថកិច្ច ចុះទៅបិទគ្លីនិកព្យាបាលជំងឺខុសច្បាប់មួយកន្លែង ដែលជារបស់ជនជាតិចិន នៅស្រុកក្រឡាញ់ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងពេលចុះអនុវត្តច្បាប់បិទកន្លែងទទួលព្យាបាលជំងឺនោះ មន្ត្រីជំនាញបានដកហូតយកថ្នាំពេទ្យច្រើនប្រភេទចំនួនជាង ១ម៉ឺន ៤ពាន់គ្រាប់ ព្រមទាំងសេរ៉ូមជាង ៣២០ដបទៀត។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា គ្លីនិកមួយកន្លែងដែលមានស្ត្រីជនជាតិចិនម្នាក់បើកព្យាបាលជំងឺដោយ រកកម្រៃពីអ្នកភូមិជនបទនៅស្រុកក្រឡាញ់ គឺពុំមានច្បាប់អនុញ្ញាតទាំងកន្លែងព្យាបាល ឯគ្រូពេទ្យទៀតសោត ក៏មិនមានលិខិតទទួលស្គាល់ពីសមាគមគ្រូពេទ្យកម្ពុជា ទេ។ ដោយសារការរកឃើញបែបនេះ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះទៅបិទគ្លីនិកឯកជនមួយនោះ ព្រមទាំងដកហូតយកថ្នាំពេទ្យជាង ១ម៉ឺន ៤ពាន់គ្រាប់ និងសេរ៉ូមជាង ៣២០ដបទៀត ដែលនាំចូលមកព្យាបាលដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប គឺលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី៩ ខែធ្នូ ថា ទាំងគ្លីនិកដែលទទួលព្យាបាលអ្នកជំងឺនោះ គឺមិនមានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ទេ ឯស្ត្រីជនជាតិចិនម្នាក់ដែលជាអ្នកព្យាបាលជំងឺ ក៏មិនមានលិខិតទទួលស្គាល់វិជ្ជាជីវៈពីសមាគមគ្រូពេទ្យកម្ពុជា ដែរ។ លោក ក្រូស សារ៉ាត់ បញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចអនុញ្ញាតឲ្យគ្លីនិកឯកជនបែបនេះ បន្តទទួលព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរតទៅទៀតទេ៖ «កន្លែងហ្នឹង គឺគាត់អត់សុំច្បាប់អត់អី យើងហៅគាត់ទៅព្រមាន ខ្សឹបប្រាប់ហើយអីហើយ គាត់នៅតែមិនសុំច្បាប់មិនរៀបចំ អ៊ីចឹងតាមគោលការណ៍លុបបំបាត់មុខរបរខុសច្បាប់ គឺត្រូវតែមានវិធានការ»។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជិតកន្លែងព្យាបាលរបស់ស្ត្រីជនជាតិ
ចិនម្នាក់នោះ ឲ្យដឹងថា ឧបករណ៍ខ្លះដែលគេយកទៅព្យាបាល
គឺមិនសូវមានអនាម័យត្រឹមត្រូវទេ
ហើយគ្លីនិកនោះពេលខ្លះក៏ទទួលធ្វើការងារដែលច្បាប់ហាមឃាត់ដែរ
ដូចជា សេវារំលូតកូន បើទោះបីជាស្ត្រីខ្លះមានផ្ទៃពោះរហូតដល់
៩ខែហើយក៏ដោយ ក៏គេហ៊ានរំលូតដែរ
ឲ្យតែសាមីខ្លួនឲ្យប្រាក់ថ្លៃព្យាបាលខ្ពស់។
អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលចុះទៅអនុវត្តការបិទគ្លីនិកនោះ លោក អ៊ាប ប៊ុនលឿន មានប្រសាសន៍ថា លោកបានសម្រេចបិទកន្លែងព្យាបាលខុសច្បាប់នេះជាស្ថាពរ ព្រមទាំងដកហូតយកថ្នាំ និងសេរ៉ូមទាំងអស់។ ចំណែកឯអ្នកពាក់ព័ន្ធនឹងគ្លីនិកនេះមួយចំនួនទៀត នឹងប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរបន្ត៖ «យើងចុះមកថ្ងៃនេះ ដោយសារគាត់ជ្រកនៅក្រោមស្លាកសមាគមគ្រូពេទ្យគុណធម៌ ដែលយើងមានការលំបាកក្នុងការដឹង ប៉ុន្តែពេលយើងបានព័ត៌មានច្បាស់ទើបចុះមកបិទ»។
គ្លីនិកឯកជនទទួលព្យាបាលអ្នកជំងឺនៅទីជនបទមួយនេះ បានជ្រកនៅក្រោមស្លាករបស់សមាគមគ្រូពេទ្យគុណធម៌ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ឲ្យធ្វើសកម្មភាពតាំងតែពីឆ្នាំ២០០៦ មក ក៏ប៉ុន្តែអ្វីដែលខុស គឺលក្ខន្តិកៈរបស់សមាគមគ្រូពេទ្យគុណធម៌ ដែលក្រសួងមហាផ្ទៃ ចេញច្បាប់អនុញ្ញាតនោះ មានធ្វើសកម្មភាពតែដើរអប់រំ និងណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីអនាម័យ និងការថែទាំសុខភាពប៉ុណ្ណោះ មិនទទួលព្យាបាលជំងឺទេ។
ទោះយ៉ាងនេះក្ដី ស្ត្រីជនជាតិចិន ដែលជាម្ចាស់គ្លីនិកនេះ បានត្រឹមតែឈរមើលអាជ្ញាធរបិទកន្លែងរបស់គេ ប៉ុន្តែមិនហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ៕
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយសមត្ថកិច្ច ចុះទៅបិទគ្លីនិកព្យាបាលជំងឺខុសច្បាប់មួយកន្លែង ដែលជារបស់ជនជាតិចិន នៅស្រុកក្រឡាញ់ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងពេលចុះអនុវត្តច្បាប់បិទកន្លែងទទួលព្យាបាលជំងឺនោះ មន្ត្រីជំនាញបានដកហូតយកថ្នាំពេទ្យច្រើនប្រភេទចំនួនជាង ១ម៉ឺន ៤ពាន់គ្រាប់ ព្រមទាំងសេរ៉ូមជាង ៣២០ដបទៀត។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា គ្លីនិកមួយកន្លែងដែលមានស្ត្រីជនជាតិចិនម្នាក់បើកព្យាបាលជំងឺដោយ រកកម្រៃពីអ្នកភូមិជនបទនៅស្រុកក្រឡាញ់ គឺពុំមានច្បាប់អនុញ្ញាតទាំងកន្លែងព្យាបាល ឯគ្រូពេទ្យទៀតសោត ក៏មិនមានលិខិតទទួលស្គាល់ពីសមាគមគ្រូពេទ្យកម្ពុជា ទេ។ ដោយសារការរកឃើញបែបនេះ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះទៅបិទគ្លីនិកឯកជនមួយនោះ ព្រមទាំងដកហូតយកថ្នាំពេទ្យជាង ១ម៉ឺន ៤ពាន់គ្រាប់ និងសេរ៉ូមជាង ៣២០ដបទៀត ដែលនាំចូលមកព្យាបាលដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប គឺលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី៩ ខែធ្នូ ថា ទាំងគ្លីនិកដែលទទួលព្យាបាលអ្នកជំងឺនោះ គឺមិនមានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ទេ ឯស្ត្រីជនជាតិចិនម្នាក់ដែលជាអ្នកព្យាបាលជំងឺ ក៏មិនមានលិខិតទទួលស្គាល់វិជ្ជាជីវៈពីសមាគមគ្រូពេទ្យកម្ពុជា ដែរ។ លោក ក្រូស សារ៉ាត់ បញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចអនុញ្ញាតឲ្យគ្លីនិកឯកជនបែបនេះ បន្តទទួលព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរតទៅទៀតទេ៖ «កន្លែងហ្នឹង គឺគាត់អត់សុំច្បាប់អត់អី យើងហៅគាត់ទៅព្រមាន ខ្សឹបប្រាប់ហើយអីហើយ គាត់នៅតែមិនសុំច្បាប់មិនរៀបចំ អ៊ីចឹងតាមគោលការណ៍លុបបំបាត់មុខរបរខុសច្បាប់ គឺត្រូវតែមានវិធានការ»។
គ្លីនិកឯកជនរបស់
ស្ត្រីជនជាតិចិន នៅស្រុកក្រឡាញ់ ខេត្តសៀមរាប
ដែលមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះទៅបិទកាលពីថ្ងៃទី៨ ខែធ្នូ
ឆ្នាំ២០១៥។ RFA/Hang Savyouth
អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ដែលចុះទៅអនុវត្តការបិទគ្លីនិកនោះ លោក អ៊ាប ប៊ុនលឿន មានប្រសាសន៍ថា លោកបានសម្រេចបិទកន្លែងព្យាបាលខុសច្បាប់នេះជាស្ថាពរ ព្រមទាំងដកហូតយកថ្នាំ និងសេរ៉ូមទាំងអស់។ ចំណែកឯអ្នកពាក់ព័ន្ធនឹងគ្លីនិកនេះមួយចំនួនទៀត នឹងប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរបន្ត៖ «យើងចុះមកថ្ងៃនេះ ដោយសារគាត់ជ្រកនៅក្រោមស្លាកសមាគមគ្រូពេទ្យគុណធម៌ ដែលយើងមានការលំបាកក្នុងការដឹង ប៉ុន្តែពេលយើងបានព័ត៌មានច្បាស់ទើបចុះមកបិទ»។
គ្លីនិកឯកជនទទួលព្យាបាលអ្នកជំងឺនៅទីជនបទមួយនេះ បានជ្រកនៅក្រោមស្លាករបស់សមាគមគ្រូពេទ្យគុណធម៌ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ឲ្យធ្វើសកម្មភាពតាំងតែពីឆ្នាំ២០០៦ មក ក៏ប៉ុន្តែអ្វីដែលខុស គឺលក្ខន្តិកៈរបស់សមាគមគ្រូពេទ្យគុណធម៌ ដែលក្រសួងមហាផ្ទៃ ចេញច្បាប់អនុញ្ញាតនោះ មានធ្វើសកម្មភាពតែដើរអប់រំ និងណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីអនាម័យ និងការថែទាំសុខភាពប៉ុណ្ណោះ មិនទទួលព្យាបាលជំងឺទេ។
ទោះយ៉ាងនេះក្ដី ស្ត្រីជនជាតិចិន ដែលជាម្ចាស់គ្លីនិកនេះ បានត្រឹមតែឈរមើលអាជ្ញាធរបិទកន្លែងរបស់គេ ប៉ុន្តែមិនហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ៕
Saturday, December 5, 2015
បទយកការណ៍ អាឡិច៖ ខ្ញុំមិនមែនជាវីរបុរស ប៉ុន្តែ គឺសកម្មជនដែលជាប់ពន្ធនាគារដែលជាវីរបុរស
អាចថាជាចៃដន្យ គឺគ្រោងទុក។ នៅក្នុងពេលដែលទីក្រុងប៉ារីសកំពុងបើកសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ សកម្មជនការពារធម្មជាតិលោក Alejandro Gonzalez Davidson ឬអាឡិច នៅអារ៉ែង ក៏មានមុខនៅក្នុងទីក្រុងប៉ារីសដែរ។ លោកអាឡិចដែលត្រូវបានរដ្ឋាភិបាលកម្ពុជា បណ្តេញ និងបោះត្រា លែងឲ្យចូលជាន់ទឹកដីកម្ពុជា ដោយសារសកម្មភាពការពារតំបន់អារ៉ែងរបស់លោក។ កាលពីថ្ងៃសៅរ៍កន្លងទៅ លោកត្រូវបានសមាគមសាមគ្គីខ្មែរ នៅប្រទេសបារាំង អញ្ជើញឲ្យទៅធ្វើបទបង្ហាញ នៅក្នុងបុណ្យផ្កាសាមគ្គីមួយ នៅវត្តពុទ្ធិង្សា (វត្តស្ហង់)។ វិភាគទានបានមកពីបុណ្យផ្កានឹងត្រូវប្រើសម្រាប់សកម្មភាពរបស់សមាគមមាតាធម្មជាតិរបស់លោកអាឡិច។សូមចុចទីនេះដើម្បីអានបន្ត
នាទីខ្ញុំនិយាយពីរភាសា (CHRONIQUE BILINGUE) លេខ ១៣ និងជំនឿដទៃៗ
ក្រុមនិស្សិតជំនាញប្រព័ន្ធផ្សព្វផ្សាយ ផលិតភាពយន្តឯកសារអំពីបញ្ហាចម្រូងចម្រាស់ក្នុងសង្គម
ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចងក្រង និង ផលិតនូវខ្សែភាពយន្តឯកសារខ្លីចំនួន ៨ ដែលពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នានា នៅក្នុងសង្គម។ ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ការអប់រំ និង ជាពិសេសការផ្សារភ្ជាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ពីមួយជំនាន់ទៅជំនាន់មួយទៀត ក្នុងទិសដៅផ្សះផ្សារតាមរយៈការយល់ដឹងពីប្រវត្តិសាស្រ្ត។
ខ្សែភាពយន្តឯកសារខ្លីទាំង ៨ ដែលមានរយៈពេលសរុបប្រមាណជា ៥៧ នាទី នោះបានគាស់កកាយពីជីវិតតស៊ូនៃអ្នកជំនាញរាំរបាំសហសម័យដែលជាជនពិការ ជីវិតអតីតអ្នកនិយាយព័ត៌មានវិទ្យុខ្មែរក្រហម ជីវិតនៃអ្នកបញ្ចូលសម្លេងកុនតាំងពីឆ្នាំ ១៩៨២ និង ជីវិតនៃអតីតអ្នកនេសាទត្រី។ ជាមួយគ្នានេះ ក៏បានលើកឡើង ស្ថានភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ បញ្ហានៃអ្នកពិការផ្នែកសតិបញ្ញា អាជីវកម្មរ៉ែងត្បូងនៅខេត្តប៉ៃលិន និង ប្រវត្តិនៃអគារសឬ ប៊ូឌីងជាដើម។
បន្ទាប់ពីបញ្ចប់ការសម្ពោធជាផ្លូវការខ្សែភាពយន្តឯកសាររបស់ខ្លួន កាលពីថ្ងៃទី ៤ ខែ ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ខៀវ ចរិយា អ្នកអនុវត្តគម្រោង បានឲ្យដឹងថា ខ្សែភាពយន្តឯកសារខ្លីទាំង ៨ នេះ គ្រោងនឹងដាក់បញ្ចាំងនៅ រោងភាពយន្តផ្លាទីនៀមស៊ីណេផ្លិច និង ខេត្តព្រះសីហនុ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា Project 3 នេះគឺជាគម្រោងដែលផ្តល់ឱកាសដល់និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ ក្រោមកិច្ចសហការណ៍ជាមួយនឹង អង្គការកិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់ អាចយកទ្រឹស្តីដែលខ្លួនបានសិក្សា ទៅអនុវត្តនៅក្នុងការងារជាក់ស្តែង ស្របតាមវិជ្ជាជីវៈ ដូចជា ការសរសេរ ថត និង កាត់តភាពយន្តឯកសារទាំងនោះជាដើម។ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ បានដាក់សម្ពោធខ្សែភាពយន្តឯកសារដែលស្ថិតក្រោម គម្រោង«កម្ពុជា មិនបញ្ចេញយោបល់ វគ្គទី៣» ឬ «No comment Cambodia Part III»៕
និស្សិតសារព័ត៌មាន៖ ការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយរួមចំណែកដោះស្រាយបញ្ហាសង្គម
កញ្ញា ចាន់ ផល្គុណ និងលោក ជា សឹង្ហតារាឫទ្ធិ ផលិតករនៃភាពយន្តចំនួន២ក្នុងចំណោមភាពយន្តទាំង៨ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង គូសបញ្ជាក់ថា ការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដូច្នេះ បង្ហាញពីវិជ្ជាជីវៈរបស់អ្នកកាសែត ហើយវាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងសង្គមជាតិ។
Chicken Meat Contains Cancer Causing Arsenic : FDA សាច់មាន់មានជម្ងឺមហារីកអាសេនិចបានបង្កឱ្យ: FDA បាន
FDA បានទីបំផុតបានទទួលស្គាល់ថាមានផ្ទុកសាច់មាន់អាសនិកដ, ដូចដែលបានរាយការណ៍ដោយការសង្កត់។
អាសេនិចជាសារធាតុគីមីពុលមួយដែលត្រូវបានគេដឹងថាមានលក្ខណៈ សម្បត្តិបង្កជំងឺមហារីកហើយនៅពេលដែលបានយកនៅក្នុងកម្រិតខ្ពស់, វាអាចមានផលវិបាកធ្ងន់ធ្ងរ។
វត្តមានរបស់ខ្លួននៅក្នុងសាច់មាន់ដែលបានលក់នៅក្នុងផ្សារទំនើប នេះត្រូវបានគេរក្សាទុកជាការសម្ងាត់ទេប៉ុន្តែឥឡូវនេះបានទទួល ស្គាល់ថានៅទីបំផុតរបស់ FDA វា។
យោងតាមការរកឃើញរបស់ FDA បានពាក់កណ្តាលនៃមាន់សាកល្បងបានជួប Arsenal ដនៅក្នុងថ្លើមរបស់ពួកគេហើយនេះវាសំណុំបែបបទពុលភាគច្រើននៃ សារធាតុគីមីមហារីកនេះ។
បុគ្គលដែលប្រើប្រាស់បរិមាណអង្ករដែលមានសារធាតុអាសេនិចការផ្លាស់ ប្តូរបទពិសោធនៅក្នុងកោសិកាដែលនាំឱ្យមានការអភិវឌ្ឍជំងឺមហារីក, យោងតាមការស្រាវជ្រាវដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី វេជ្ជសាស្ត្រអាមេរិកមួយ។
នៅពេលដែល ingested អាសនិកបណ្តាលឱ្យកើតជំងឺអែមបូវែន (មហារីកជាលិកាស្បែកនៅក្នុង situ); មហារីកជាលិកាស្បែករាតត្បាត; ជំងឺមហារីកកោសិកា basal នៅលើស្បែកនេះ; ហើយពេលខ្លះសូម្បីតែជំងឺមហារីកនៃសរីរាង្គខាងក្នុងនោះរួមទាំង សួត, តម្រងនោម, ប្លោកនោម, និងថ្លើមនេះបើយោងតាមរបាយការណ៍ថ្មីបំផុត។
បើយោងទៅតាមសកលវិទ្យាល័យនៃរដ្ឋ South Carolina នាយកដ្ឋានសុខភាពបរិស្ថាន, សារធាតុអាសេនិចនៃគ្រាន់តែដូចជាបារតនិងសំណមានផលប៉ះពាល់យ៉ាង ខ្លាំងលើទារកពុលនិងកុមារ។
លើសពីនេះទៅទៀតអ្នកជំនាញបានអះអាងថាការពុលអាសេនិចមានផលប៉ះពាល់ច្រើនជាង 4 ដងជាងការបារត។ ឧទាហរណ៍, Arsenal ជា 3 គឺ 60 ដងដូចជាពុលដូច pentavalent ក្នុងនាមជា +5 នេះ។
បញ្ហាស្មុគស្មាញបំផុតនៅក្នុងការទាំងអស់នេះគឺពិតជាប្រភពដើមនៃសារធាតុអាសេនិចបានបន្ថែមទៀតថាមាន់នេះ។ ដូចជាសារធាតុអាសេនិចត្រូវបានលាយបញ្ចូលដោយចេតនាជាមួយនឹងអាហារមាន់។សូមចុចទីនេះដើម្បីអានបន្ត
FDA finally admitted that chicken meat contains inorganic arsenic, as reported by the Associated Press.
Arsenic is a toxic chemical which is known to have cancer-causing properties, and when taken in high doses, it can have fatal consequences.
Its presence in chicken meat sold in the supermarkets has long been kept as a secret, but now the FDA finally admitted it.
According to FDA findings, half of the tested chickens had inorganic arsenic in their liver, and this it the most toxic form of this cancerous chemical.
Individuals who consume large amounts of rice which contains arsenic, experience change in the cells which leads to cancer development, according to a study published in The Journal of the American Medical Association.
When ingested, arsenic causes Bowen disease (squamous cell carcinoma in situ); invasive squamous cell carcinoma; basal cell carcinoma on the skin; and sometimes even cancers of the internal organs, including lungs, kidneys, bladder, and liver, according to the most recent reports.
According to to the University of South Carolina, Department of Environmental Health Services, arsenic, just like mercury and lead, has extremely toxic effects on fetuses and children.
Moreover, experts claim that arsenic has 4 times more poisonous effects than mercury. For instance, Arsenic As+3 is 60 times as toxic as the pentavalent As +5.
The most problematic issue in all this is actually the origin of the arsenic added to the chicken. Namely, arsenic is intentionally mixed with the chicken food.Read more here
Friday, December 4, 2015
អង្គការសហប្រជាជាតិ ប្រកាសជាផ្លូវការណ៍ពីសង្គ្រាមលោកលើកទីបី
បានប្រកាសជាផ្លូវការណ៍ពីអាមេរិក កាលពីពេលថ្មីៗនេះថា សង្គ្រាមលោកលើកទីប បានចាប់ផ្តើមហើយ នៅស៊ីរី ដោយប្រទេសនានាបានប្រកាសពីការវាយប្រហារប្រឆាំងនឹងពួក ISIS ។
នេះបើតាមប្រភពពី សារព័តមាន sijokjose ។
ប្រភពបន្តទៀតថា សមាគមនប្រទេសដែលបានបើកការវាយប្រហារពួក ISIS នៅស៊ីរីរួមមាន អាមេរិក រុស្ស៊ី អាឡឺម៉ង់ បារាំង អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ សមាជិកប្រទេសទាំងនេះបានព្រមព្រៀមរួមគ្នាថា ពួកគេនឹងកំចាត់ពួកISIS ក្រោយពេលក្រុមនេះបានវាយប្រហារបារាំង និងលីបង់រួចមក។
យោងតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមដែលមានពាក់ព័ន្ធចាប់ពី៥ប្រទេសឡើងទៅ ត្រូវបានចាត់ទុកថាជាសង្គ្រាមលោកហើយ។
ប្រធានក្រុមប្រឹក្សាសន្តិសុខរូបនេះបានប្រកាសថា ISIS នឹងត្រូវវាយប្រហារ នៅរយៈពេលប៉ុន្មានម៉ោងខាងមុខហើយមិនបញ្ឈប់រហូតទាល់តែមេបញ្ជាការកំពូលរបស់ ISIS ឈ្មោះ

Abu Bakr al-Baghdadi សូមចុះចាញ់។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយថា ពួកISIS គឺជាការប្រឈមនឹងបិសាច។ លោកបានបញ្ជាក់ថា លោកមានអារម្មណ៍រងសំពាធដោយសារតែអំពើភេរវកម្ម ខណៈដែលលោកមិនទាន់ឆ្លើយតបគ្រប់គ្រាន់ក្នុងការវាយតបទង្វើនេះ ជាពិសេសក្រោយពេលកើតមានការវាយប្រហារនៅប៉ារីសថ្មីៗនេះ។

Zuckerberg San Francisco General
Mark Zuckerberg at Zuckerberg San Francisco General.
November 22 at 7:40am · San Francisco, CA, United States ·
We just dedicated the new acute care and trauma center at Zuckerberg San Francisco General.
This hospital is such an important part of the city. Every year it treats 1 in 8 San Franciscans -- mostly people who don't have health insurance. When people have the greatest need, Zuckerberg San Francisco General is there for them.
It's also very important to Priscilla and me personally. It's where she started her career as a doctor, and her experiences led us to make health and e...
See More

Thursday, December 3, 2015
ចាន់ វឌ្ឍនាកា៖ ខ្ញុំចង់ទៅលេងនៅ ជប៉ុន ប៉ុន្ដែខ្ញុំមិនភ្លេច ក្រុមជម្រើសជាតិ កម្ពុជា
ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា នៃក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា ពេលនេះកំពុងស្ថិត លើផ្លូវមួយ ក្នុងដំណើរឆ្ពោះ ទៅប្រកបអាជីព បាល់ទាត់នៅលីកជប៉ុន ។ ប៉ុន្ដែមកទល់និងពេលនេះ នៅមិនទាន់មាន សញ្ញាណច្បាស់ការ ណាមួយបញ្ជាក់ថា រូបគេបានទៅ ឬយ៉ាងណានោះទេ ព្រោះភាគីក្លឹប និងភ្នាក់ងារដោះដូ កីឡាករ របស់ជប៉ុន កំពុងទាក់ទងចរចារគ្នា យ៉ាងយកចិត្តទុកដាក់ ជុំវិញលក្ខខណ្ឌនៃការផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា នៅឡើយ ។
ជួបផ្ទាល់ជាមួយតារាបាល់ទាត់វ័យ ២២ឆ្នាំ កាលពីថ្ងៃទី០២ ខែធ្នូ ម្សិលមិញ លោក ចាន់ វឌ្ឍនាកា បានបញ្ជាក់ប្រាប់ គេហទំព័រ ដើមអម្ពិលថា មកទល់ពេលនេះ ខ្លួនបានត្រឹមតែដឹងថា មានគេទាក់ទងចង់បានទៅលេង នៅលីកជប៉ុន ប៉ុន្ដែមិនធ្លាប់បានជួបចរចា ផ្ទាល់ជាមួយភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុននោះទេ ព្រោះក្លឹបជាអ្នកទាក់ទង ។ ចំពោះក្លឹបទាក់ទង ជាក្លឹបកម្រិតលីកកំពូលជប៉ុន ឬក្លឹបលីកទី២ ក៏មិនទាន់ដឹងដែរ ។
កីឡាករមកពីខេត្តកំពតរូបនេះ បានបន្ដថា «ទោះយ៉ាងណាខ្ញុំពិតជា ចង់ទៅលេងនៅក្រៅប្រទេស ដូចជាជប៉ុន ជាដើម ខ្ញុំពិតជាចង់ ប៉ុន្ដែខ្ញុំមិនភ្លេចក្រុមជម្រើសជាតិ កម្ពុជាឡើយ ។ ខ្ញុំចង់ទៅលេងនៅជប៉ុន ទោះបីក្នុងលក្ខខណ្ឌ ខ្ចីជើង ឬផ្ទេរដាច់ ក៏ខ្ញុំព្រមដែរ ព្រោះខ្ញុំចង់បានបទពិសោធន៍ លេងនៅប្រទេសរីកចម្រើន លើវិស័យបាល់ទាត់ យកមកជួយអភិវឌ្ឍន៍ ដល់ក្រុមជម្រើសជាតិយើងវិញ» ។
ដោយឡែកលោក បែ មករា អ្នកចាត់ការក្រុមបឹងកេតអង្គរ បានឲ្យដឹងថា វាមិនទាន់ច្បាស់នោះទេ ដែល វឌ្ឍនាកា អាចទៅលេងនៅជប៉ុន ព្រោះក្លឹប បានជួបចរចារជាច្រើនលើកមកហើយ ជាមួយភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុន ដោយមានលក្ខខណ្ឌមួយចំនួន ត្រូវបានព្រមព្រៀង ប៉ុន្ដែមានលក្ខខណ្ឌខ្លះ នៅមិនទាន់សម្រេច ដោយលើកទៅ ចរចានាពេលក្រោយ ។
លោកបានបន្ដថា នៅក្នុងជំនួបចរចារខាងលើនេះ ភាគីក្លឹបបឹងកេត បានចរចារត្រឹមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ប៉ុន្ដែ ភាគីជប៉ុន គេចង់ទិញដាច់ ហេតុនេះហើយទើបការចរចារ បានអូសបន្លាយយូរបែបនេះ ។ ប៉ុន្ដែតាមការសង្កេតរបស់ លោក ភាគីជប៉ុន ពិតជាចង់បាន វឌ្ឍនាកា ខ្លាំង ដោយហេតុថា ពួកគេបានចំណាយពេលជាច្រើន មកចរចាជាមួយក្លឹប ដើម្បីនាំយកតារាបាល់ទាត់ វ័យក្មេងម្នាក់នេះ ទៅបង្ហាញសមត្ថភាពនៅជប៉ុន ។
គួរបញ្ជាក់ថា នេះជាដំបូងហើយ ដែលកីឡាករបាល់ទាត់កម្ពុជា ត្រូវបានប្រទេសជប៉ុន ដែលមានវិស័យបាល់ទាត់រីក ចម្រើនខ្លាំង ក្នុងទ្វីបអាស៊ី ចង់នាំយកទៅប្រកបអាជីពនៅទីនោះ ។ ប្រសិនបើការចរចារឈានដល់ការព្រមព្រៀង ក្នុងលក្ខខណ្ឌណាមួយ ដើម្បីផ្ទេរ ចាន់ វឌ្ឍនាកា ទៅលេងនៅលីកជប៉ុនពិតមែននោះ មានន័យថា វឌ្ឍនាកា ជាកីឡាករ ប្រវត្តិសាស្ដ្រ របស់កម្ពុជាហើយ ដែលបានទៅលេង នៅលើទឹកដីជប៉ុន ៕

ម៉ៅ ហាជី សុខចិត្តធ្វើអ្នកចម្រៀង ឯករាជ្យមិនចំណុះផលិតកម្មណា
ភ្នំពេញ: ខណៈសម្ដីពីបុគ្គលិកក្រុមហ៊ុនហង្សមាសកាន់តែបង្កើនសំឡេងខ្លាំង បញ្ជាក់ថា ក្រដាសអាជ្ញាសឹក ពាក្យបណ្តឹង ហង្សមាស ប្តឹងបេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី មេធាវីក៏បានបញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញហើយ ប្តឹងពីបទរំលោភកិច្ចសន្យា កម្មវិធីប្រឡងចម្រៀង Cambodian Idol និងបង្ហើបថា «បេក្ខភាព Cambodian Idol ម្នាក់នេះ ប្រឈមការផាកពិន័យច្រើនម៉ឺនដុល្លារនោះក្តី ប៉ុន្តែក្នុងសម្ដីបដិសេធអមដោយការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី បែរជាពោលថា លោកមិនបានធ្វើអ្វីខុសនឹងក្រុមហ៊ុនហង្សមាស និងកម្មវិធី Cambodian Idol នោះទេ។
បញ្ចេញអានុភាពបន្ថែមពីព័ត៌មានទាំងលើសំណេរ និងបង្ហើរជាសំឡេងប្រកាសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ថា ម៉ៅ ហាជី Cambodian Idol អាចនឹងរងពាក្យបណ្តឹងប្តឹងពីក្រុមហ៊ុន ហង្សមាស ហើយហង្សមាសកំពុងពិចារណារឿងប្តឹងបេក្ខភាព Cambodian Idol រូបនេះ ពីករណីរំលោភកិច្ចសន្យា Cambodian Idol ទៅចុះកុងត្រាជាមួយផលិតកម្មផ្សេងនោះខណៈដែលហង្សមាសហៅមកជួបពិភាក្សាពីរបីដងហើយ បេក្ខជនរូបនេះមិនចូលខ្លួននោះ។
ថ្មីៗក៏មានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយអះអាងសម្ដីពីលោក មាស រិទ្ធី ពិធីករអានព័ត៌មានទូរទស្សន៍ហង្សមាស ដែលបញ្ជាក់ថា៖ «ហង្សមាសបានសម្រេចដាក់ពាក្យប្តឹង ម៉ៅ ហាជី ទៅសាលាដំបូងរាជធានីភ្នំពេញហើយ»។
ការចេញផ្សាយនោះក៏បានដកស្រង់សម្ដី លោក មាស រិទ្ធី ថា៖ «ហាជី ប្រឈមនឹងបណ្តឹងហង្សមាស ប្តឹងទារជំងឺចិត្តលើសពីរម៉ឺនដុល្លារ ហើយបើមិនចូលខ្លួនតាមដីកាកោះហៅលើកទី ១ ទេនោះ បេក្ខភាព Cambodian Idol រូបនេះក៏ប្រឈមដីកាចាប់ខ្លួនពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញនេះដែរ»។
តបនឹងកម្ដៅភ្លើងភាយចេញពីភាពចម្រូងចម្រាស ដែលហាក់ញែកបំបែកមនោសញ្ចេតនាបេក្ខភាព Cambodian Idol និងអ្នកគ្រប់គ្រងកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ បេក្ខភាព Cambodian Idol លោក ម៉ៅ ហាជី ដែលត្រូវបានព័ត៌មានរំលេចថា កំពុងរងបណ្តឹងនោះ ក៏បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាព្រឹកម្សិលមិញថា លោកមិនបានធ្វើអ្វីខុសជាមួយក្រុមហ៊ុនហង្សមាសទេ ហើយលោកក៏គ្មានអ្វីនឹងចូលខ្លួនទៅដោះស្រាយអីដែរ។
បេក្ខជនដែលទទួលបានសំឡេងហ៊ោគាំទ្រច្រើនពេញស្ទូឌីយោប្រកួតលោក ម៉ៅ ហាជី បានថ្លែងអះអាងថា៖ «ខ្ញុំបានគោរពលក្ខខណ្ឌ Cambodian Idol ហើយគឺគ្រប់បេក្ខភាពដែលឡើងដល់វគ្គ Live Show ទាំងអស់មិនត្រូវបោះបង់ការប្រឡងបានទេ ហើយខ្ញុំគឺនៅប្រឡងទាល់ចប់កម្មវិធី ហើយរឿងអីត្រូវប្តឹងខ្ញុំ»។
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់អន្ដរជាតិ Cambodian Idol បានបណ្តុះ និងបង្ហាញឲ្យឃើញពីរលកសិល្បៈជំនាន់ថ្មីជាច្រើនរូបប្រកបដោយសមត្ថភាពសិល្បៈខ្ពស់ បើទោះជាកម្មវិធីមួយនេះ ចម្រាញ់យកតែម្នាក់លើកពានក៏ដោយ ហើយបេក្ខភាពដែលមិនបានលើកពានក៏កំពុងទទួលបានប្រជាប្រិយភាពនៅលើវិថីសិល្បៈនេះដែរ។
ទោះកំពុងមានរឿងចម្រូងចម្រាសក្ដី ក៏ ម៉ៅ ហាជី ទទួលស្គាល់ថា៖ «បើកុំមានឱកាសប្រឡង Cambodian Idol នេះខ្ញុំក៏មិនមានគេស្គាល់ និងទទួលបានការគាំទ្រច្រើនដែរ។ តែខ្ញុំក៏រងការអាម៉ាស់ខ្លាំងដោយសារហង្សមាសដែរ ជាមួយការផ្សាយក្នុងទូរទស្សន៍ថា ខ្ញុំរំលោភកិច្ចសន្យាចូលទៅផលិតកម្មផ្សេង»។
បន្ដពីសម្ដីខាងលើបេក្ខជន Cambodian Idol រូបសង្ហាមុខមានប្រជាប្រិយភាពមកពីខេត្តបាត់ដំបងរូបនេះ ក៏បានប្រកែកថា៖ «ព័ត៌មានល្បីថា ខ្ញុំចូលច្រៀងផលិតកម្មថោននោះក៏មិនពិតទេ ហ្វេសប៊ុកគេបង្ហោះ ដែលធ្វើឲ្យទំនាក់ទំនងខ្ញុំជាមួយហង្សមាសមានភាពល្អក់កករ និងមានការយល់ច្រឡំចំពោះខ្ញុំនោះ»។
ជាមួយនឹងសម្ដីប្រកែកថា ទោះយ៉ាងណាលោកក៏មិនចូលច្រៀងនៅផលិតកម្មហង្សមាសដែរ បើទោះជាមិនមានភាពល្អក់កករនេះក្តី លោក ម៉ៅ ហាជី បេក្ខភាព Cambodian Idol របស់ទូរទស្សន៍ហង្សមាសដ៏មានប្រជាប្រិយភាពរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ «លោកមិនបានចុះកុងត្រាជាមួយផលិតកម្មណាទេ ហើយហង្សមាសក៏លោកមិនចូលដែរ គឺនៅធ្វើជាអ្នកចម្រៀងឯករាជ្យ។ ហេតុផលនេះហើយទើបខ្ញុំអះអាងថា ខ្ញុំមិនបានរំលោភកុងត្រានោះ អ៊ីចឹងរឿងអីត្រូវប្តឹងខ្ញុំ»៕

ចេកឆឹងស្ករជាបង្អែមដ៏ពេញនិយមប្រចាំជីវភាពរបស់ខ្មែរ
ផ្លែចេកមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្ស ហើយរីឯប្រជាជនខ្មែរវិញ គឺជាប្រជាជនដែលនិយមបរិភោគបន្លែ ផ្លែឈើ ជាបង្អែមសម្រន់ក្រពះ បន្ទាប់ពីបានបរិភោគអាហារចង្អាបរួច។
ចំណែកឯផ្លែចេកដែលមានឱជារស និងជាទីពេញចិត្តសម្រាប់ប្រជាជនខ្មែរនោះ មានដូចជាចេកពងមាន់ ចេកអំបូង ចេកណាំវ៉ា និងចេកស្នាប់មុខជាដើម។ ផ្លែចេកទាំងអស់នេះ មិនត្រឹមអាចបរិភោគស្រស់នោះទេ ថែមទាំងអាចកែច្នៃទៅជាបង្អែម ដំណាប់ និងជាពិសេសឆឹងស្ករទុកបរិភោគផងដែរ។
ខាងក្រោមនេះជាវិធីកែច្នៃផ្លែចេក ដោយឆឹងជាមួយស្ករ មិនថាជាមួយស្ករស ឬស្ករត្នោត សម្រាប់បរិភោគកំដរមាត់។

វិធីធ្វើ៖
១- បកចេក ត្រាំទឹកក្បុង ឬ ទឹកកំបោរ មួយម៉ោង ហើយស្រង់សម្រស់ទឹកចេញ លាងអោយស្អាត។
២- កម្លោចស្ករអោយក្រហម ទើបចាក់ចេកចូល ថែមអំបិលបន្តិច រំងាស់ទាល់តែចូលជាតិស្ករ ក្នុងសាច់ចេក។
៣- ចេកប្រាំ ស្ករមួយវែក។ បើមិនចង់ផ្អែម អាចបន្ថយស្ករបាន។
៤- បើអត់ទឹកកំបោរ ឬទឹកក្បុង សូមយកចេកដែលមិនទាន់ទុំជោរ ទៅចៀនសិន សឹមឆឹងស្ករ។
អត្ថបទនេះដកស្រង់៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
របបអាហារដែលជួយសម្រកទម្ងន់បាន ១២.៨០ គីឡូក្រាម ក្នុងរយៈពេល ១៥ ថ្ងៃ
នេះជារបបអាហារដែលលោកអ្នកត្រូវទទួលទានក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីឲ្យស្រកទម្ងន់បាន ១២.៨០ គឺឡូក្រាម ហើយវាក៏អាចធ្វើឲ្យស្បែកមានសុខភាពល្អផងដែរ។
ថ្ងៃចន្ទ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុតស្ងោរ ១ គ្រាប់ និង យ៉ាក់អួរ ១
ល្ងាច៖ ប៉េងប៉ោះ ២ ផ្លែ, ស៊ុតស្ងោរ ២ គ្រាប់, សាឡាត់ ១.២ គឺឡូក្រាម និង នំស្រួយ ២ ដុំ
ថ្ងៃអង្គារ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុត ១ គ្រាប់ និង យ៉ាក់អួរ ១ និង នំបុ័ងអាំង ២ ដុំ
ល្ងាច៖ សាច់គោ ១២៥ ក្រាម, ប៉េងប៉ោះ ១ ផ្លែ, នំបុ័ងអាំង ១ ដុំ និងកាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង។
ថ្ងៃពុធ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុតស្ងោរ ១ គ្រាប់ និង យ៉ាក់អួរ ១ និងសាឡាត់ក្បាលតូច ១ មើម
ល្ងាច៖ សាច់គោ ១២៥ ក្រាម,ក្រូច ១ ផ្លែ,បុ័ងអាំង ១ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃព្រហស្បតិ៍
ព្រឹក៖ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ឈីស (cottage cheese) ១២៥ ក្រាមជាមួយនឹងទឹកដោះគោបន្តិច, នំបុ័ងអាំង ១ ដុំ និង ប៉េងប៉ោះ ១ ផ្លែ
ល្ងាច៖ សាច់គោ ១២៥ ក្រាម, ប៉េងប៉ោះ ២ ផ្លែ, ប៉ោម ១ ផ្លែ និង នំបុ័ងអាំង ១ ដុំ
សុក្រ
ព្រឹក៖ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ, កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ សាច់ឆ្អិន ២០០ ក្រាម, ប៉េងប៉ោះ ១ ផ្លែ និង នំបុ័ងអាំង ១ ដុំ
ល្ងាច៖ បន្លែឆ្អិន ៥០០ ក្រាម, ស៊ុតស្ងោរ ១ គ្រាប់ និង ប៉េងប៉ោះ ១ ផ្លែ
នៅថ្ងៃចុងសប្តាហ៍ លោកអ្នកអាចញាំតាមធម្មតាបាន ហើយនៅក្នុងសប្តាហ៍ទី ២ និង ទី ៣ ត្រូវធ្វើដូចគ្នា។ ហើយក្នុងចន្លោះពេលនេះ សូមកុំញាំស្រាឲ្យសោះ៕

កែម ឡី៖ ចិននាំកម្ពុជា យក«កោះត្រល់» ឯអាមេរិកនាំកម្ពុជា យក«នីតិរដ្ឋ»
បើកម្ពុជាពឹងផ្អែកលើចិន អាចទទួលបានទឹកដីដែលបាត់បង តែបើពឹងផ្អែកលើអាមេរិកបាននីតិរដ្ឋ ការគោរពច្បាប់ និងសិទ្ធិមនុស្ស។ ជម្រើសទាំងពីរ ជាការសម្រេចចិត្តរបស់កម្ពុជា ក្នុងការកំណត់ និងជ្រើសរើសសម្រាប់ផ្លូវដើរ របស់ខ្លួននាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក កែម ឡី។
ប្រទេសមហាអំណាចចិន ជាប្រទេសដឹកនាំតាមលិទ្ធិ«កុម្មុយនីស» ឯប្រទេសមហាអំណាចផ្នែក«សេរី» ជាសហរដ្ឋអាមេរិក។ ប្រទេសមហាអំណាចធំៗទាំងពីរ នេះក៏កំពុងតែសម្លឹងមើលមកកម្ពុជា ក្នុងហេតុផល ផលប្រយោជន៍ កេរ្តិ៍ឈ្មោះ និងអំណាច។ មហាអំណាចទាំងពីរនេះ ក៏កំពុងប្រលងប្រណាំងគ្នា ដើម្បីទាញយកប្រជាប្រិយភាព ភាពជឿជាក់ និងការទុកចិត្តពីប្រទេសកម្ពុជាផងដែរ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានធ្វើការបញ្ជាក់ថា ប្រទេសទាំងពីរនេះ សំខាន់សម្រាប់ប្រទេសកម្ពុជាដូចគ្នា ហើយក៏នឹងផ្តល់ផលប្រយោជន៍ មកកម្ពុជាដូចគ្នាដែរ គ្រាន់តែក្នុងទិសដៅខុសគ្នាប៉ុណ្ណោះ។ លោកបន្តថា តែយ៉ាងណាក៏ដោយ បើកម្ពុជាខ្លួនឯងចេះធ្វើទំនាក់ទំនង ឬពឹងផ្អែកលើប្រទេសមហាអំណាចទាំងពីរនេះ នោះកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ យ៉ាងក្រាសក្រែល ដែលមិននឹកស្មានដល់។
ក្នុងជំនួបជាមួយពលរដ្ឋក្នុងវត្តសាមគ្គីរង្សី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមាននិន្នាការពីរ ក្នុងការសម្រេចចិត្ត ពីការពឹងផ្អែកលើបរទេស។ លោកបានបញ្ជាក់ដូច្នេះថា «ផ្លូវ»សំខាន់ពីរយ៉ាងដែលកម្ពុជាត្រូវដើរ និងដើរទន្ទឹមគ្នានោះ គឺ៖
- ផ្លូវទីមួយ កម្ពុជាត្រូវចាប់ដៃគូជាមួយប្រទេសចិន ដើម្បីស្វែងរកឱកាសទាមទាយកដី ដែលប្រទេសវៀតណាមបានលេបត្របាក់យកទៅ នារយៈកាលកន្លងមក រួមមានកោះត្រល់ជាដើម។
- ផ្លូវទីពីរ កម្ពុជាត្រូវចាប់ដៃគូជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាថិបតេយ្យធំជាងគេ នោះកម្ពុជាក៏នឹងទទួលបាន នូវការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចស្វែងរកប្រតិកម្មបន្ថែម ចំពោះការលើកឡើងខាងលើ ពីមន្រ្តីរដ្ឋាភិបាល ឬពីមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបាននៅឡើយ ក្នុងថ្ងៃនេះ។ ទស្សនាវដ្តី នឹងស្វែងរកការផ្តល់ការបកស្រាយខាងលើបន្ថែមនាពេលក្រោយ៕
ការបកស្រាយទាំងស្រុងរបស់លោក កែម ឡី ជាវីដេអូ៖#Click ទីនេះដើម្បីមើលវីដេអូរ

យោធាជើងទឹករបស់សហរដ្ឋអាមេរិកនិងកម្ពុជាហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រថៃ
យោធាជើងទឹករបស់សហរដ្ឋអាមេរិកនិងកម្ពុជាហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រថៃ
យោធាជើងទឹករបស់សហរដ្ឋអាមេរិកបានបញ្ជូននាវាដ៏ថ្មីនិងទំនើបបំផុតរបស់ខ្លួនមួយគ្រឿងទៅកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រថៃ។ នៅក្នុងនាវាអាមេរិកដែលបើកទន្ទឹមគ្នាជាមួយនឹងនាវារបស់កម្ពុជានោះ ទាហានជើងទឹកនៃនាវាសហរដ្ឋអាមេរិកដែលមានឈ្មោះថា USS Fort Worth បានធ្វើការហ្វឹកហ្វឺនរួមគ្នាដែលនឹងជួយកសាងទំនាក់ទំនងនៅតំបន់អាស៊ីអាគ្នេយ៍។ លោក David Boyle រាយការណ៍អំពីរឿងនេះជូន VOAពីខេត្តព្រះសីហនុ។ នាង ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួល។មានវីដេអូចុចទីនេះ#Read More Here

បុរសជាកម្មករម្នាក់ត្រូវបានឃាត់ខ្លួន ពីបទ chat សុំស្នេហ៍តាម facebook និង ផ្ញើរសារ តាមទូរស័ព្ទដៃ រំខានដល់នារីម្នាក់ ជាអ្នកលក់ សម្លៀកបំពាក់នៅក្នុងផ្សារអូឡាំពិក 03 Dec 2015
បុរសជាកម្មករម្នាក់ត្រូវបានឃាត់ខ្លួន ពីបទ chat សុំស្នេហ៍តាម facebook និង ផ្ញើរសារ តាមទូរស័ព្ទដៃ រំខានដល់នារីម្នាក់ ជាអ្នកលក់ សម្លៀកបំពាក់នៅក្នុងផ្សារអូឡាំពិក កាលពីថ្ងៃទី03 ខែ វិច្ឆិកា ឆ្នាំ 2015។មានវីដេអូរ#Read more here
ហង្សមាសសម្រេចប្ដឹង ម៉ៅ ហាជី ទៅតុលាការ
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស ថ្លែងប្រាប់ភ្នាក់ងារវីអូឌី(VOD)ពាក់ព័ន្ធនឹងបញ្ហានេះថាដោយសារលោក ម៉ៅ ហាជី មិនចូលខ្លួនដោះស្រាយ ពេលនេះហង្សមាសបានសម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុងភ្នំពេញ។ លោកថាតុលាការនឹងចេញដីកាកោះហៅបេក្ខជនរូបនេះក្នុងពេលដ៏ខ្លី ហើយបើនៅតែមិនព្រមចូលខ្លួនដូចអ្វីដែលខាងហង្សមាសព្យាយាមទាក់ទងទៅមិនបានសម្រេចទៀតនោះគឺចំណាត់ការចុងក្រោយនឹងចុះចាប់ខ្លួនតែម្ដង។ លោកថានៅក្នុងបណ្ដឹងនោះ ហង្សមាសបានកំណត់លើការទាមទារឲ្យម៉ៅ ហាជី ដោះស្រាយបទល្មើសទៅលើCambodian Idol ដោយកំណត់ឲ្យសងជំងឺចិត្ត។ លោកនិយាយថា៖ “យើងទុកពេលឲ្យគាត់ច្រើនថ្ងៃហើយ ប៉ុន្តែលទ្ធផលហាជីនៅតែបិទទូរស័ព្ទ ហើយបើលើកទូរស័ព្ទគឺគ្រាន់តែដឹងថាហង្សមាសបិទចោលតែម្ដង ឥឡូវយើងអត់ទុកអញ្ចឹងទៀតទេ គឺហង្សមាសបានដាក់ពាក្យបណ្ដឹងហើយ ដោយស្នើឲ្យតុលាការអនុវត្តដីកាកោះហៅ ឬចុះចាប់ខ្លួនដើម្បីឲ្យមកដោះស្រាយតែម្ដង អត់ទុករឿងអញ្ចឹងកើតទេ!”។
ខណៈដែល ម៉ៅ ហាជី នៅតែមិនព្រមចូលខ្លួនដោះស្រាយ តំណាងរបស់ហង្សមាសបានអះអាងថាខ្លួនបានដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសុំឲ្យតុលាការកោះហៅបេក្ខជនរូបនេះឲ្យមកទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួន។ មន្ត្រីហង្សមាសបានអះអាងថាហាជីនឹងត្រូវសងថ្លៃជំងឺចិត្តច្រើនម៉ឺនដុល្លារជាថ្នូរនឹងការគេចចេញមិនព្រមចូលខ្លួនដោះស្រាយ ក្នុងពេលហង្សមាសបានទុកឱកាសឲ្យចូលមកបកស្រាយច្រើនលើករួចទៅហើយ។
លោកបន្តថាលោកម៉ៅ ហាជី នឹងត្រូវកំណត់ឲ្យសងជំងឺចិត្តលើសពីម៉ឺនដុល្លារ ប៉ុន្តែគេក៏អាចទទួលឱកាសរួចខ្លួនផងដែរ បើគេសារភាពបែបណា ធ្វើឲ្យលោក អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាសមានការយោគយល់។ លោកមានប្រសាសន៍ថា៖ “ឥឡូវហ្នឹង ហាជីគាត់ហួសពេលមកសុំទោស ឬបកស្រាយហើយ គឺមានតែផ្លូវមួយគត់ត្រូវដោះស្រាយសំណងនិងទទួលខុសត្រូវផ្លូវច្បាប់ ប៉ុន្តែយើងមិនមែនដាច់អហង្ការទេ បើគាត់ពន្យល់យ៉ាងមិច ទទួលខុសត្រូវយ៉ាងម៉េច ឲ្យលោកអគ្គនាយកគាត់អត់ឱនឲ្យបាន ក៏នឹងមានផ្លូវដែរ ព្រោះហង្សមាសអត់ចង់ធ្វើបាប ឬគាបសង្កត់គាត់ទេ ព្រោះយើងដឹងថាគាត់ចេញពីគ្រួសារបែបណា!”។ លោកថាទង្វើគេចខ្លួនរបស់ម៉ៅ ហាជី គឺជាហេតុផលធ្វើឲ្យហង្សមាសឈានដល់ដាក់ប្ដឹង ដោយលោកថាបេក្ខជនរូបនេះមើលស្រាលចំពោះមន្ត្រីទាំងអស់របស់ហង្សមាស។ លោកនិយាយថា៖ “មួយរយៈហ្នឹងហង្សមាសទុកឱកាសឲ្យគាត់ច្រើនហើយ ប្រកាសឲ្យចូលខ្លួនផង ទាក់ទងឲ្យចូលខ្លួនផង ប៉ុន្តែហាជីនៅតែអត់ខ្វល់ គាត់ទទួលទូរស័ព្ទយើងតែម្ដងគត់ ដោយសន្យាថាមកៗ ប៉ុន្តែចុងក្រោយដល់ថ្ងៃកំណត់គឺខលអត់ចូល ហើយទុកឲ្យខ្ញុំ ទាំងមេទាំងអី នៅចាំឲ្យរហង់!”។READ MORE HERE
Subscribe to:
Posts (Atom)