នេះជារបបអាហារដែលលោកអ្នកត្រូវទទួលទានក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីឲ្យស្រកទម្ងន់បាន ១២.៨០ គឺឡូក្រាម ហើយវាក៏អាចធ្វើឲ្យស្បែកមានសុខភាពល្អផងដែរ។
ថ្ងៃចន្ទ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុតស្ងោរ ១ គ្រាប់ និង យ៉ាក់អួរ ១
ល្ងាច៖ ប៉េងប៉ោះ ២ ផ្លែ, ស៊ុតស្ងោរ ២ គ្រាប់, សាឡាត់ ១.២ គឺឡូក្រាម និង នំស្រួយ ២ ដុំ
ថ្ងៃអង្គារ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុត ១ គ្រាប់ និង យ៉ាក់អួរ ១ និង នំបុ័ងអាំង ២ ដុំ
ល្ងាច៖ សាច់គោ ១២៥ ក្រាម, ប៉េងប៉ោះ ១ ផ្លែ, នំបុ័ងអាំង ១ ដុំ និងកាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង។
ថ្ងៃពុធ
ព្រឹក៖ ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ក្រូច ១ ផ្លែ, ស៊ុតស្ងោរ ១ គ្រាប់ និង យ៉ាក់អួរ ១ និងសាឡាត់ក្បាលតូច ១ មើម
ល្ងាច៖ សាច់គោ ១២៥ ក្រាម,ក្រូច ១ ផ្លែ,បុ័ងអាំង ១ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃព្រហស្បតិ៍
ព្រឹក៖ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ និង កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ ឈីស (cottage cheese) ១២៥ ក្រាមជាមួយនឹងទឹកដោះគោបន្តិច, នំបុ័ងអាំង ១ ដុំ និង ប៉េងប៉ោះ ១ ផ្លែ
ល្ងាច៖ សាច់គោ ១២៥ ក្រាម, ប៉េងប៉ោះ ២ ផ្លែ, ប៉ោម ១ ផ្លែ និង នំបុ័ងអាំង ១ ដុំ
សុក្រ
ព្រឹក៖ក្រូច ១ ផ្លែ, នំបុ័ងអាំង ២ ដុំ, កាហ្វេ ឬ តែអត់ដាក់ស្ករមួយពែង
ថ្ងៃត្រង់៖ សាច់ឆ្អិន ២០០ ក្រាម, ប៉េងប៉ោះ ១ ផ្លែ និង នំបុ័ងអាំង ១ ដុំ
ល្ងាច៖ បន្លែឆ្អិន ៥០០ ក្រាម, ស៊ុតស្ងោរ ១ គ្រាប់ និង ប៉េងប៉ោះ ១ ផ្លែ
នៅថ្ងៃចុងសប្តាហ៍ លោកអ្នកអាចញាំតាមធម្មតាបាន ហើយនៅក្នុងសប្តាហ៍ទី ២ និង ទី ៣ ត្រូវធ្វើដូចគ្នា។ ហើយក្នុងចន្លោះពេលនេះ សូមកុំញាំស្រាឲ្យសោះ៕


No comments:
Post a Comment