Thursday, December 3, 2015

​ហង្ស​មាសសម្រេច​ប្ដឹង​​​ ​ម៉ៅ ហាជី ទៅតុលាការ​​


http://vodhotnews.com/media/pictures/
លោក​​ មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស ថ្លែង​ប្រាប់​​​​​​ភ្នាក់​ងារ​វីអូឌី(VOD)ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ថាដោយ​សារ​លោក​ ​​​​​ម៉ៅ ហាជី មិន​ចូល​ខ្លួន​​ដោះស្រាយ ពេល​នេះ​​​ហង្ស​មាសបានសម្រេច​​ឲ្យ​​មេធាវី​​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​​​​​​​​តុលា​​ការ​ក្រុង​ភ្នំពេញ​​។ លោក​ថា​​តុលាការនឹង​ចេញ​ដី​កា​កោះ​ហៅ​​បេក្ខជន​រូប​នេះ​​​ក្នុង​ពេល​​ដ៏​ខ្លី ហើយ​​បើ​នៅ​តែ​មិនព្រម​​ចូ​ល​ខ្លួន​ដូច​អ្វីដែល​ខាង​ហង្សមាស​ព្យាយាម​​​​ទាក់ទង​​​​ទៅ​មិន​បាន​សម្រេច​ទៀត​នោះគឺ​ចំណាត់​ការ​ចុង​ក្រោយ​នឹង​ចុះ​ចាប់​ខ្លួន​តែ​ម្ដង​​។ ​លោក​​ថា​​​​​​​​នៅ​ក្នុង​បណ្ដឹង​នោះ ហង្សមាស​បាន​​​កំណត់​​​​​លើ​​​​​​​​​​​​​ការ​ទាម​ទារ​​ឲ្យម៉ៅ ហាជី ​​​ដោះ​ស្រាយ​​​​បទ​ល្មើសទៅ​លើ​​​​Cambodian Idol​ ដោយកំណត់​​ឲ្យ​​​សង​ជំងឺ​ចិត្ត​​​​​​​​​​​​​។ លោក​និយាយ​ថា​៖ “​​​​​​​​​​យើង​ទុក​ពេល​​ឲ្យ​គាត់​ច្រើន​ថ្ងៃ​ហើយ ​ ប៉ុន្តែ​លទ្ធផល​ហាជី​​​នៅ​តែ​បិទទូរស័ព្ទ ហើយ​បើ​លើកទូរស័ព្ទ​​គឺ​គ្រាន់​តែ​ដឹង​ថា​ហង្ស​មាស​បិទ​ចោល​តែម្ដង ​ឥឡូវ​​​​​​យើង​អត់​​​​ទុក​​​​អញ្ចឹង​ទៀតទេ គឺ​​ហង្ស​មាសបាន​ដាក់​ពាក្យ​បណ្ដឹង​ហើយ ​ដោយ​​​​ស្នើ​​​ឲ្យ​​តុលា​​ការ​អនុវត្ត​​​ដីកាកោះ​ហៅ ឬ​ចុះ​ចាប់​ខ្លួន​​​​​​ដើម្បី​​​​​ឲ្យ​មក​​​ដោះ​ស្រាយតែ​ម្ដង ​​​​អត់ទុក​​​​​រឿង​​អញ្ចឹង​កើត​ទេ​!”។



ខណៈដែល ម៉ៅ ហាជី នៅ​តែ​មិន​ព្រម​​ចូលខ្លួន​ដោះ​ស្រាយ ​​​​​តំណាង​របស់​ហង្ស​មាស​បាន​អះ​អាងថា​​​​​​​​​​ខ្លួន​បាន​​ដាក់​ពាក្យបណ្ដឹង​​តាម​រយៈ​មេធាវី​ទៅ​កាន់សាលាដំបូងរាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​​សុំ​ឲ្យ​​តុលាការ​​​​កោះ​ហៅ​​​​​​​​​​​​​​​​​​​​​​​​​​បេក្ខជន​​​​​​​​​​​​​​​​រូប​នេះ​ឲ្យ​មក​​ទទួល​ខុស​ត្រូវ​​ចំពោះ​​កំហុស​ឆ្គង​របស់​ខ្លួន​។ មន្ត្រី​​​ហង្ស​មាស​បាន​​អះ​អាងថាហាជីនឹង​​ត្រូវ​​​​​​​​​​​សង​ថ្លៃ​​​ជំងឺ​ចិត្ត​​​ច្រើន​​​​​​ម៉ឺន​ដុល្លារជាថ្នូរ​នឹង​​​​​ការ​​​​​​​​​គេចចេញ​មិន​ព្រម​​​​​​​​ចូល​ខ្លួន​ដោះស្រាយ ​ក្នុង​ពេល​​ហង្ស​មាស​បាន​ទុក​​ឱកាស​​​ឲ្យ​​​​​​​​​​ចូល​​មក​​បក​ស្រាយ​ច្រើន​​​លើក​​រួច​ទៅ​ហើយ​។

http://vodhotnews.com/media/pictures/


លោកបន្ត​​​​​​​ថា​លោក​ម៉ៅ ហាជី ​នឹង​ត្រូវ​កំណត់​​​​ឲ្យ​សង​ជំងឺ​ចិត្ត​​​លើស​ពី​ម៉ឺន​ដុល្លារ ​ប៉ុន្តែ​​គេ​ក៏​អាច​​​​​​​​​​​​​​​​​ទទួល​ឱកាស​រួច​ខ្លួន​ផងដែរ បើ​​​​​​​​គេ​សារភាពបែបណា​​ ធ្វើ​ឲ្យ​​​​លោក អ៊ឹង ឆៃ​ងួន អគ្គនាយក​​​​​ទូរទស្សន៍ហង្ស​មាសមានការ​យោគយល់​​។ ​លោក​​​មាន​ប្រសាសន៍​ថា​៖ “ឥឡូវ​ហ្នឹង​​ ​ហាជីគាត់​ហួស​ពេល​​មក​​សុំ​ទោស ឬ​បក​ស្រាយ​ហើយ គឺ​មាន​តែ​​​​​​​​​ផ្លូវ​មួយ​គត់ត្រូវ​ដោះ​ស្រាយ​​​​​​​​​​សំណងនិង​​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ ប៉ុន្តែ​​យើង​មិន​មែន​ដាច់​អហង្ការទេ បើ​​​​គាត់​​​​​​​​​ពន្យល់​យ៉ាង​មិច ទទួ​លខុស​ត្រូវ​យ៉ាង​ម៉េ​ច ​ឲ្យ​​​​​លោក​អគ្គនាយក​​គាត់អត់​ឱន​​ឲ្យ​បាន ក៏នឹង​​មាន​ផ្លូវដែរ ​ព្រោះ​ហង្ស​មាស​​​អត់​​ចង់​​​​ធ្វើ​បាប ឬ​គាប​សង្កត់គាត់​ទេ ព្រោះ​​​​យើង​ដឹង​ថា​គាត់​​​​​ចេញ​ពី​គ្រួសារ​​​​​​​បែបណា!”។ លោក​ថា​ទង្វើ​​​គេច​​ខ្លួន​​​របស់​ម៉ៅ ហាជី​ គឺ​ជា​​​​​​ហេតុ​​ផលធ្វើ​​ឲ្យ​ហង្ស​មាសឈាន​ដល់​​​​​​​ដាក់​ប្ដឹង​​ ដោយ​លោក​ថា​​​​​បេក្ខជន​រូប​នេះមើល​ស្រាល​ចំពោះ​​​​​​​​​មន្ត្រី​ទាំ​ងអស់​របស់​​ហង្ស​មាស។ លោក​​និយាយ​ថា៖ “មួយ​រយៈហ្នឹង​​ហង្ស​មាស​​​ទុក​​ឱកាស​​ឲ្យ​គាត់​ច្រើន​ហើយ ប្រកាស​​ឲ្យចូលខ្លួន​​​​​​​​​​​​​​​​​​​​ផង ​​​ទាក់​ទង​​ឲ្យ​ចូល​ខ្លួន​ផង ​ប៉ុន្តែ​​ហាជី​នៅ​តែ​​​​​​​​អត់​​ខ្វល់ ​​​ គាត់​ទទួល​ទូរស័ព្ទ​យើង​តែ​ម្ដង​គត់ ​​​ដោយសន្យាថា​មកៗ​ ប៉ុន្តែ​ចុង​ក្រោយ​​​ដ​ល់​ថ្ងៃ​កំណត់គឺ​​ខល​អត់​ចូល ហើយ​ទុក​​ឲ្យ​​​​​ខ្ញុំ ទាំង​មេ​ទាំង​​​​​អី ​នៅ​ចាំ​ឲ្យ​រហង់​​​​!”។READ MORE HERE

No comments:

Post a Comment