ចំណែកឯផ្លែចេកដែលមានឱជារស និងជាទីពេញចិត្តសម្រាប់ប្រជាជនខ្មែរនោះ មានដូចជាចេកពងមាន់ ចេកអំបូង ចេកណាំវ៉ា និងចេកស្នាប់មុខជាដើម។ ផ្លែចេកទាំងអស់នេះ មិនត្រឹមអាចបរិភោគស្រស់នោះទេ ថែមទាំងអាចកែច្នៃទៅជាបង្អែម ដំណាប់ និងជាពិសេសឆឹងស្ករទុកបរិភោគផងដែរ។
ខាងក្រោមនេះជាវិធីកែច្នៃផ្លែចេក ដោយឆឹងជាមួយស្ករ មិនថាជាមួយស្ករស ឬស្ករត្នោត សម្រាប់បរិភោគកំដរមាត់។
វិធីធ្វើ៖
១- បកចេក ត្រាំទឹកក្បុង ឬ ទឹកកំបោរ មួយម៉ោង ហើយស្រង់សម្រស់ទឹកចេញ លាងអោយស្អាត។
២- កម្លោចស្ករអោយក្រហម ទើបចាក់ចេកចូល ថែមអំបិលបន្តិច រំងាស់ទាល់តែចូលជាតិស្ករ ក្នុងសាច់ចេក។
៣- ចេកប្រាំ ស្ករមួយវែក។ បើមិនចង់ផ្អែម អាចបន្ថយស្ករបាន។
៤- បើអត់ទឹកកំបោរ ឬទឹកក្បុង សូមយកចេកដែលមិនទាន់ទុំជោរ ទៅចៀនសិន សឹមឆឹងស្ករ។
អត្ថបទនេះដកស្រង់៖ អ្នកស្រី កែវ ច័ន្ទបូរណ៍


No comments:
Post a Comment