Friday, December 4, 2015

អង្គការសហប្រជាជាតិ ប្រកាស​ជា​ផ្លូវ​ការណ៍​ពី​សង្គ្រាមលោកលើកទីបី

 
បានប្រកាស​ជា​ផ្លូវ​ការណ៍​ពី​អាមេរិក កាលពីពេលថ្មីៗនេះ​ថា សង្គ្រាមលោកលើកទី​ប បានចាប់ផ្តើម​ហើយ នៅ​ស៊ី​រី ដោយ​ប្រទេស​នានា​បានប្រកាស​ពី​ការវាយប្រហារ​ប្រឆាំងនឹង​ពួក ISIS ។ 
នេះ​បើតាម​ប្រភពពី សារ​ព័ត​មាន sijokjose ។

ប្រភព​បន្តទៀតថា សមាគមន​ប្រទេស​ដែល​បាន​បើក​ការវាយប្រហារ​ពួក ISIS នៅ​ស៊ី​រី​រួមមាន អាមេរិក រុស្ស៊ី អាឡឺម៉ង់ បារាំង អ៊ីរ៉ង់ និង​អ៊ីរ៉ាក់។ សមាជិក​ប្រទេស​ទាំងនេះ​បាន​ព្រម​ព្រៀម​រួមគ្នា​ថា ពួកគេ​នឹង​កំចាត់​ពួក​ISIS ក្រោយពេល​ក្រុម​នេះ​បាន​វាយប្រហារ​បារាំង និង​លី​បង់​រួចមក។

យោងតាម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា សង្គ្រាម​ដែលមាន​ពាក់ព័ន្ធ​ចាប់ពី៥ប្រទេស​ឡើងទៅ ត្រូវបាន​ចាត់ទុកថា​ជា​សង្គ្រាមលោក​ហើយ។

ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រូបនេះ​បានប្រកាសថា ISIS នឹងត្រូវ​វាយប្រហារ នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ​ហើយ​មិន​បញ្ឈប់​រហូត​ទាល់តែ​មេបញ្ជាការ​កំពូល​របស់ ISIS ឈ្មោះ
 Abu Bakr al-Baghdadi សូម​ចុះចាញ់។

លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា ពួក​ISIS គឺជា​ការ​ប្រឈម​នឹង​បិសាច។ លោក​បាន​បញ្ជាក់ថា លោក​មាន​អារម្មណ៍​រង​សំពាធ​ដោយសារតែ​អំពើ​ភេរវកម្ម ខណៈដែល​លោក​មិនទាន់​ឆ្លើយតប​គ្រប់គ្រាន់​ក្នុងការ​វាយតប​ទង្វើ​នេះ ជាពិសេស​ក្រោយពេល​កើតមាន​ការវាយប្រហារ​នៅ​ប៉ារីសថ្មីៗនេះ។


No comments:

Post a Comment