ហេតុការណ៏ដ៏កម្រមួយនេះបានកើតឡើង ប៉ុន្មានថ្ងៃមុននេះបន្តិចដែលយើងក៏ធ្លាប់បានចុះផ្សាយម្តងដែរ សូមចុចទីនេះ ដែលកាលនោះប៉ូលីសបានប្រទះឃើញនារីម្នាក់ដេកនៅក្នុង រណ្តៅបេតុង ដែលដៃរបស់នាងត្រូវបានមិត្តប្រុស ចងភ្ជាប់ទៅនឹងបេតុងដោយមិនអោយដើរទៅណានោះឡើយ។ ស្ត្រីរងគ្រោះខាងលើត្រូវបានគេអះអាង ថាមានអាយុប្រហែល ២០ ឆ្នាំដែល នាងអាចញ៉ាំអាហារតែ ២ ដងប៉ុននោះក្នុងមួយសប្តាហ៏ ដែលបានធ្វើអោយនាង ស្គមស្គាំងសល់តែស្បែកហើយនិងឆ្អឹង ហើយពេលក្រុមប៉ូលីសបានជួយសង្គ្រោះនោះនាង ហាក់ជាខ្លាចពន្លឺព្រះអាទិត្យជាខ្លាំង។
តាមប្រភពព័ត៌មានបានអោយដឹងថា មូលហេតុចំបងដែលបានធ្វើអោយ បុរសដែលជាមិត្តប្រុស ហ៊ានយកសង្សារស្រីរបស់ខ្លួន ទៅឃុំធ្វើទារុណកម្មផ្លូវចិត្តហើយនិងបង្អត់អាហារបែបនេះ បានធ្វើឡើង ក្រោយពេលគ្រូធ្មប់បាននិយាយពន្យល់ថា ការធ្វើបែបនេះ អាចធ្វើអោយរូបលោក ក្លាយជាអ្នកមានទ្រព្យធុនដ៏ស្តុកស្តម្ភម្នាក់។ មនុស្សជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងចំពោះ ទង្វើរដ៏សាហាវព្រៃផ្សៃមួយនេះ ដែលគ្មានថ្ងៃលើកលែងទោសបាន។
បើសិនជាយើងធ្វើការប្រៀបធៀបរូបថតរបស់នាង កាលពីមុនគឺហាក់ខុសប្លែកគ្នាយ៉ាងខ្លាំង យើងអាចនិយាយបានថា បើសិនជានាងត្រូវបានឃុំខ្លួនតែបន្តិចទៀត នាងនឹងក្លាយជាមនុស្សវិកលចរិកជាមិនខានឡើយ ដោយសារតែឃុំក្នុងបន្ទប់ងងឹត ដែលទាំងនេះវាហាក់នាងរស់នៅក្នុងភពផ្សេងមួយទៀត ក្រៅពីភពផែនដីអញ្ចឹងដែរ៕

No comments:
Post a Comment