ព៌តមានប្រចាំថ្ងៃ សំខាន់ៗ....ប្រចាំក្នុងស្រុក និងក្រៅស្រុក ហើយនិងតាមតំបន់ផ្សេងៗ.....
Monday, February 22, 2016
ភ្ញាក់ផ្អើល ! អង្គកាណាសា ថតបានសម្លេងចក្រវាឡដ៏ចម្លែកពីយាន្តអាវកាសទី ១០ (មានវីដេអូ)
ថ្មីៗនេះ អង្គការណាសាបានធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលបានបង្ហាញពីខ្សែរវីដេអូមួយដែលបង្ហាញពី សម្លេងដ៏ចម្លែក នៅក្នុងចំណុចងងឹង នៃលំហអាកាស នៅក្នុងភពព្រះច័ន្ទ។ មុនដំបូង អាកាសយាន្តនិកទាំងនោះស្មានថា វាជាសម្លេងដែលចេញពីកាសដាក់ត្រចៀករបស់ពួកគេ តែតាមពិតវាមិនមែនជាសម្លេងដែលចេញពីកាសដាក់ត្រចៀកនោះទេ។
អាប៉ូឡូទី ១០
សម្លេងដ៏ចម្លែកមួយនេះបានថតដោយ អាប៉ូឡូទី ១០ ដែលបានធ្វើដំណើរតាមគន្លងនៃភពព្រច័ន្ទកាលពីអំឡុងឆ្នាំ ១៩៦៩ មុនពេលយាន្តអាវកាសមួយនេះមិនអាចធ្វើការទាក់ទងបានពីភពផែនដីមួយភ្លែត។ ដំណើរបេសកកម្មមួយនេះបានធ្វើឡើង នៅមុនពេលដែលលោក ណេល អាមស្ត្រងដ៏ បានចុះចតលើភពព្រះច័ន្ទ បីខែ។
អាកាសយាននិក រាប់ពីឆ្វេងទៅស្តាំ ៖ លោក Eugene Cernan លោក Tom Stafford ហើយនិងលោក លោក John Young
នៅពេលដែលយាន្តអាវកាសទី ១០ នេះកំពុងតែធ្វើដំណើរ ស្រាប់តែអាកាសយាន្តនឹកម្នាក់បានលឺសម្លេង ហើយសួរទៅកាន់មិត្តភក្តរួមការងារថា មានលឺសម្លេងអីអត់? វាដូចជាសម្លេងហួច លឺវូវូ ។ ហើយម្នាក់ទៀតបានតបថា ត្រូវហើយ វាដូចសម្លេងហួចអញ្ចឹង វាគឺជាសម្លេងចក្រវាឡ ។ ហើយអាកាសយាន្តនិកក៏បានតបទៅវិញដែរថា វាគឺជាសម្លេងដ៏ចម្លែកណាស់។
ទាក់ទងនឹងបញ្ហាមួយនេះ អង្គការណាសារ មិនអាចធ្វើការពន្យល់និងបកស្រាយបាននោះទេ ហើយសម្លេងដ៏ចម្លែកនេះនៅតែជាអាថ៌កំបាំងនៅឡើយ៕
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Labels:
NEWS
Subscribe to:
Post Comments (Atom)


No comments:
Post a Comment