Sunday, February 7, 2016

តើ​ដំឡូងជ្វា​ជា​អាហារ​ដ៏​មាន​ប្រយោជន៍សម្រាប់​អ្នក​ជំងឺទឹក​នោម​ផ្អែម​មែនទេ? How sweet is useful food for diabetes?

ចំណុច​សំខាន់​ទី​មួយ​មើមបន្លែ​មួយ​ប្រភេទនេះ​មាន​កម្រិតជា​ប្រេង​ គ្លីសេរីនទាប ហើយ​សម្បូរទៅ​ដោយ​ជាតិ​សសៃ។ មូលហេតុ​ដែលអ្នក​ជំងឺទឹកនោម​ផ្អែមគួរតែ​ចូលចិត្ត​អាហារ​មួយ​ប្រភេទនេះ ព្រោះវា​មិន​មាន​ផល​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុងឈាម។ ប៉ុន្តែនៅ​មាន​ចំណុច​ដ៏​សំខាន់​មួយ​ផ្សេងទៀតដែលអ្នក​ត្រូវមើល គឺ​វិធីសាស្ត្រ​ចម្អិន​ដើម្បី​ផ្លាស់​ប្តូរ​កម្រិត​នៃ​សន្ទស្សន៏ជាតិ​ប្រេង​ គ្លីសេរីន។ ពេល​​ទស្សន៍​ជាតិ​ប្រេង​កើន​ឡើង អាហារ​មួយ​មុខ​នេះ​មិនអាច​ជួយ​អ្នក​ជំងឺទឹកនោម​ផ្អែម​បាន​ទេ។ នេះ​គឺជា​ចំណុច​សំខាន់ដែល​អ្នក​ជំងឺមិន​គួរ​មើល​រំលងឡើយ។

នៅ​ក្នុងដំឡូង​ជ្វាសម្បូរទៅដោយ​ ប៉ូតាស្យូម, វីតាមីន C និងជាតិ​សសៃ​ដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក​ដែល​ទទួល​រង​ពី​ជំងឺ ​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺទឹកនោមផ្អែម​ត្រូវតែជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​ ប្រេងកម្រិតទាបដែលងាយ​នឹង​​បំបែក​​មុនពេល​អ្ន​កបរិភោគ។ ធ្វើ​បែប​នេះ​ទើប​អាច​រក្សា​កម្រិតអាំង​ស៊ុយលីន​មិន​ឲ្យមានការប្រែប្រួល។ ដំឡូង​ជ្វា​ពិតជា​មាន​តម្លៃ​សម្រាប់សុខភាព​អ្នក​ជំងឺទឹក​នោមផ្អែម​ពិតៗ។

ការ​បរិភោគ​ដំឡូងជ្វា​ប្រមាណ​មធ្យម​នឹង​ទទួល​បាន​ជាតិ​សសៃច្រើន​ដែល​ អាច​ជួយ​ទប់ស្តាត់​ការកើន​​ឡើង​នៃកម្រិតជាតិ​ស្ករ។ ជា​ការ​ពិត​អ្នក​ជំងឺទឹក​នោមផ្អែម​ ពេល​ខ្លះ​អាច​ពឹង​ពាក់លើ​ដំឡូង​ជ្វា​ដើម្បី​ទទួលបាន​ចំណែក​កាបូអ៊ីដ្រាត។ អ្នក​អាចដុតនំ​ដំឡូង​ជ្វា និង​ប្រើ​ប្រាស់​ទឹក​ដោះ​គោជូរ​បន្ថែម​ទៀត​ក៏​បាន។ មាតិការ​ជាតិ​សសៃនៅក្នុងអាហារ​ជាទូទៅ​អាចជួយ​ឲ្យអត្រា​នៃការ​រំលាយ​មាន​ ការថយ​ចុះ។  នេះ​ជាវិធីមួយ​ដែល​អាចជួយ​គ្រប់​គ្រង​កម្រិតជាតិស្ករនៅ​ក្នុងឈាមបាន។

តើ​ដំឡូង​ជ្វាឆ្អិនល្អ​សម្រាប់អ្នក​ជំងឺទឹកនោម​ផ្អែម​មែន​ទេ? ជាការពិតដំឡូវជ្វាឆ្អិន​អាច​ត្រូវបាន​រំលាយ​យ៉ាង​លឿន ដូច្នេះវា​គឺ​ជា​អាហារ​ដ៏​ប្រសើរ​បំផុត។ ហាម​ប៉ះពាល់​ជាមួយ​ដំឡូវ​ជ្វាដែល​បំពង ឬ​ចៀន ព្រោះ​ជាតិ​ប្រេង ឬ​ខ្លាញ់​ជាច្រើន​ត្រូវ​ជ្រាបចូល​ទៅ​ក្នុងសាច់ដំឡូង។ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរតែ​ជ្រើ​វិធី​ចម្អិន​ឲ្យបាន​ត្រឹម​ ត្រូវ។

អត្ថប្រយោជន៍​សំខាន់ផ្សេង​ទៀតនៃដំឡូងជ្វា​អាចជួយ​កាត់បន្ថយ​ នៃរ៉ាឌីកាល់​សេរី​ដែលខូច​ខាត។ មិន​តែ​ប៉ុណ្ណោះពួក​វាអាចជួយ​សម្រួល​ដល់អ្នក​ដែល​ទទួលរង​នូវបញ្ហា​រំលាយ​ អាហារ និងជំងឺពោះ​វៀន។ ដំឡូវ​ជ្វាក៏​ជាផ្នែក​មួយ​នៃឱសថដែល​អាច​កាត់​បន្ថយការរលាក។ ដូច្នេះ​ដំឡូង​ជ្វា​គឺល្អ​សម្រាប់​សុខភាព​អ្នក​ជំងឺទឹកនោម​ផ្អែម ប៉ុន្តែអ្នក​មិន​គួ​ប្រប្រាស់​វិធី​សាស្ត្រ​ចម្អិនដែល​ធ្វើ​ឲ្យ​បរិមាណ​ នៃជាតិប្រេង​កើន​ឡើង​នោះទេ៕


No comments:

Post a Comment